២ កម្មវិធីដំបូង ឥតគិតថ្លៃ បន្ទាប់មកបញ្ចុះ ៥០%

រៀបចំធៀបឌីជីថលជូនអតិថិជនរបស់អ្នក ហើយកំណត់តម្លៃលក់ដោយខ្លួនឯង។

ស្នើសុំសិទ្ធិជាដៃគូ

អ្នកទុកបានប៉ុន្មាន ក្នុងមួយកម្មវិធី

ឧបមាថា អ្នកលក់ធៀបមង្គលការ Basic Plus មួយ តាមតម្លៃលក់រាយរបស់យើង $85។ នេះជារបៀបដែលប្រាក់នោះបែងចែករវាងអ្នក និងយើង។

អតិថិជនរបស់អ្នកបង់ $85

កាដូស្វាគមន៍ · តម្លៃដល់ទៅ $170

  • កម្មវិធីទី ១ — អ្នកទុកបាន $85 · អ្នកបង់ឲ្យយើង $0
  • កម្មវិធីទី ២ — អ្នកទុកបាន $85 · អ្នកបង់ឲ្យយើង $0

បង់តាមកម្មវិធី · មិនចាំបាច់ទិញកញ្ចប់ជាមុន

  • គ្រប់កម្មវិធីបន្ទាប់ — អ្នកទុកបាន $42.50 · អ្នកបង់ឲ្យយើង $42.50

លក់ថ្លៃជាងតម្លៃលក់រាយរបស់យើង ប្រាក់ចំណេញដែលលើសនោះក៏ជារបស់អ្នកដែរ។

  • មិនត្រូវការកាត មិនត្រូវកក់ប្រាក់
  • គ្មានថ្លៃប្រចាំខែ

ការងារច្រើន? ទិញជាកញ្ចប់។ ឥណទានដែលទិញជាកញ្ចប់ មានតម្លៃក្នុងមួយកម្មវិធីទាបជាងការបង់តាមកម្មវិធី។ ដៃគូអាចមើលតម្លៃកញ្ចប់នៅក្នុងគណនីរបស់ខ្លួន។

របៀបដំណើរការ

បីជំហានងាយស្រួល ពីការក្លាយជាដៃគូរបស់យើង រហូតដល់ការបង្កើតធៀបឌីជីថលសម្រាប់អតិថិជនរបស់អ្នក។

  1. បើកគណនីដៃគូ

    ប្រាប់យើងអំពីហាងរបស់អ្នក។ ពេលអ្នកត្រូវបានអនុម័ត កាដូស្វាគមន៍របស់អ្នក រង់ចាំនៅក្នុងគណនីស្រាប់។

  2. រៀបចំធៀបឌីជីថល

    អ្នករៀបចំវានៅលើប្រព័ន្ធរបស់យើង — ព័ត៌មានកម្មវិធី រូបថត កាលវិភាគ បញ្ជីភ្ញៀវ ទាំងអស់នៅកន្លែងតែមួយ។

  3. ផ្ញើចេញ

    ជ្រើសរើសម៉ូតមួយ ហើយបើកដំណើរការ។ ផ្ញើ Link បញ្ជីភ្ញៀវទៅអតិថិជនរបស់អ្នក ពួកគេអាចចាប់ផ្តើមអញ្ជើញភ្លាមៗ។

ធៀបមួយដែលអតិថិជនមិនអាចធ្វើដោយខ្លួនឯងបាន

នេះជាអ្វីដែលភ្ញៀវរបស់គាត់ឃើញ — ភ្ញៀវម្នាក់ៗបើក Link របស់ខ្លួន ដែលមានឈ្មោះគាត់ស្រាប់នៅលើធៀប។

  • Link រៀងៗខ្លួន មានឈ្មោះភ្ញៀវស្រាប់

  • បើកដូចខ្សែភាពយន្តខ្លី

  • ខ្មែរ​​ ហើយ អង់គ្លេសស្រាប់​ និងថែមបានគ្រប់ភាសា

  • ភ្ញៀវឆ្លើយតបបានភ្លាមៗ និងមានឈ្មោះត្រឹមត្រូវ

  • ជូនដំណឹងភ្លាមៗតាម Telegram

  • បញ្ជីភ្ញៀវ និងកន្លែងអង្គុយ

  • ទទួលភ្ញៀវនៅថ្ងៃពិធី

  • កាលវិភាគ និងកូដសម្លៀកបំពាក់

  • រូបថត តន្ត្រី និងផែនទីរបស់គាត់

មើលម៉ូតទាំងអស់

អ្វីផ្សេងទៀតដែលដៃគូទទួលបាន

  • ឡូហ្គោរបស់អ្នកនៅលើគ្រប់ធៀប

    ឡូហ្គោហាងរបស់អ្នកនៅក្បែរឡូហ្គោយើង នៅខាងក្រោមធៀបគ្រប់ច្បាប់ដែលអ្នកបង្កើត។

  • ហាងរបស់អ្នកនៅលើទំព័រសេវាកម្មរបស់យើង

    ដាក់ហាងរបស់អ្នកលើទំព័រសេវាកម្ម GoEvent ជាកន្លែងដែលអ្នករៀបចំពិធីកំពុងស្វែងរក។

  • អតិថិជនបំពេញបញ្ជីភ្ញៀវដោយខ្លួនឯង

    ផ្ញើ Link ទៅភ្ញៀវ ដោយមិនចាំបាច់មានគណនី។

  • ម៉ូតធៀបផ្ទាល់ខ្លួន

    ដៃគូដែលបានអនុម័តអាចរចនាម៉ូតធៀបផ្ទាល់ខ្លួននៅក្នុង Studio។ ពេលយើងអនុម័តម៉ូតណាមួយ ម៉ូតនោះជារបស់អ្នកតែម្នាក់ឯង — វាមិនចូលទៅក្នុងបញ្ជីម៉ូតរួមទេ។

  • អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការចំណាយលើ IT ដើម្បីប្រើប្រាស់ប្រព័ន្ធទំនើបនោះទេ

    គ្មាន Hosting គ្មានអ្នកសរសេរកម្មវិធី គ្មានការដំឡើងបច្ចុប្បន្នភាព។ GoEvent នឹងតែងតែនាំមកនូវមុខងារថ្មីៗបំផុតសម្រាប់អ្នក។

  • មនុស្សពិតប្រាកដ ជាភាសាខ្មែរ

    ផ្ញើសារមកយើងតាម Telegram ពេលអ្នកជាប់គាំង — ពេលរៀបចំកម្មវិធី ឬយប់មុនថ្ងៃពិធី។ អ្នកនឹងទទួលបានមនុស្សដែលស្គាល់ប្រព័ន្ធ មិនមែនទម្រង់បែបបទទេ។

សំណួរដែលហាងសួរជាក់ស្តែង

តើកម្មវិធីឥតគិតថ្លៃទាំងពីរ មានលក្ខខណ្ឌលាក់កំបាំងទេ?

ទេ។ វាជាកម្មវិធីពេញលេញសម្រាប់អតិថិជនពិតៗ — ធៀប បញ្ជីភ្ញៀវ និងប្រព័ន្ធគ្រប់គ្រងដូចគ្នានឹងអ្វីដែលអ្នកនឹងលក់ពេលក្រោយ។ កម្មវិធីនីមួយៗមានតម្លៃដល់ទៅ $85 តាមតម្លៃលក់រាយរបស់យើង ហើយយើងមិនសុំកាត ឬប្រាក់កក់ណាមួយឡើយ។

តើការបង់តាមកម្មវិធី ដំណើរការយ៉ាងដូចម្តេច?

ក្រោយកម្មវិធីឥតគិតថ្លៃ អ្នកបង់សម្រាប់កម្មវិធីមួយ នៅពេលអ្នកបើកដំណើរការធៀបរបស់វា — ក្នុងតម្លៃពាក់កណ្តាលនៃតម្លៃលក់រាយរបស់យើង។ មិនចាំបាច់ទិញកញ្ចប់មុន គ្មានចំនួនអប្បបរមា និងគ្មានថ្លៃប្រចាំខែ។ បើការងារមានស្ថិរភាព ការទិញជាកញ្ចប់ធ្វើឲ្យតម្លៃក្នុងមួយកម្មវិធីទាបជាងនេះទៀត។

បើលក់មិនអស់ តើមានអ្វីកើតឡើង?

ឥណទានស្ថិតក្នុងគណនីរបស់អ្នករហូតដល់អ្នកប្រើវា។ កញ្ចប់នីមួយៗមានថ្ងៃផុតកំណត់រៀងៗខ្លួន បង្ហាញនៅទំព័រឥណទាន។ បើអ្នកនៅមិនទាន់ដឹងថានឹងទទួលកម្មវិធីប៉ុន្មាន សូមប្រើកម្មវិធីឥតគិតថ្លៃពីរ បង់តាមកម្មវិធីមួយរយៈ ហើយទិញកញ្ចប់ពេលការងារមានស្ថិរភាព។

តើប្រព័ន្ធនេះនៅតែល្អក្នុងមួយឆ្នាំទៀតទេ?

GoEvent ជាអ្វីតែមួយគត់ដែលយើងបង្កើត។ ម៉ូតថ្មី និងមុខងារថ្មីចេញជាបន្តបន្ទាប់ ហើយអ្វីគ្រប់យ៉ាងដែលយើងបន្ថែម ដំណើរការជាមួយឥណទានដែលអ្នកមានស្រាប់ — គ្មានការ Upgrade ត្រូវទិញ និងគ្មានកំណែត្រូវដំឡើងទេ។ កញ្ចប់ដែលអ្នកទិញថ្ងៃនេះ បើកបានច្រើនជាងថ្ងៃដែលអ្នកបានទិញវា។

តើខ្ញុំកំណត់តម្លៃលក់ដោយខ្លួនឯងបានទេ?

បាន។ តម្លៃដែលអ្នកលក់ជូនអតិថិជន គឺជាការសម្រេចចិត្តរបស់អ្នកទាំងស្រុង ហើយយើងមិនយកចំណែកណាមួយឡើយ។

តើធៀបនេះស្ថិតក្រោមម៉ាករបស់ខ្ញុំមែនទេ?

ឡូហ្គោហាងរបស់អ្នកបង្ហាញក្បែរឡូហ្គោយើង នៅខាងក្រោមធៀបគ្រប់ច្បាប់។ ធៀបផ្ទាល់ស្ថិតនៅលើ goevent.online ដែលធ្វើឲ្យវាលឿន និងគ្មានអ្វីឲ្យអ្នកថែទាំ។ អ្នកមិនអាចដាក់វានៅលើអាសយដ្ឋានគេហទំព័រផ្ទាល់ខ្លួនបានទេ។

តើធៀបនៅលើអនឡាញបានរយៈពេលប៉ុន្មាន?

រហូតដល់អ្នកលុបកម្មវិធីចោល។ ធៀបដែលកំពុងដំណើរការគ្មានថ្ងៃផុតកំណត់ទេ — ភ្ញៀវអាចបើក Link របស់គេបានច្រើនខែក្រោយថ្ងៃពិធី ហើយក្រុមគ្រួសារច្រើនតែធ្វើដូច្នេះ។ វារលត់តែពេលអ្នកលុបកម្មវិធីនោះដោយខ្លួនឯង។

តើហាងផ្សេងទទួលបានម៉ូតដែលខ្ញុំបង្កើតទេ?

ទេ។ ម៉ូតដែលអ្នកបង្កើតនៅក្នុង Studio ជារបស់អ្នកតែម្នាក់ឯង បន្ទាប់ពីយើងអនុម័ត — គ្មានដៃគូណាផ្សេងអាចប្រើវាបានទេ។ បញ្ជីម៉ូតរួមបើកចំហសម្រាប់គ្រប់គ្នា ប៉ុន្តែអ្វីដែលហាងអ្នកបង្កើត នៅតែជារបស់ហាងអ្នក។

តើឥណទានប្រើបានលើគ្រប់ម៉ូតទេ?

ឥណទានប្រើបានតែលើកញ្ចប់ដែលអ្នកទិញវាប៉ុណ្ណោះ។ ឥណទាន Basic បើកម៉ូត Basic ណាមួយក៏បាន គ្រប់ប្រភេទកម្មវិធី — ប៉ុន្តែប្រើលើ Standard មិនបានទេ។

តើខ្ញុំបង់ប្រាក់សម្រាប់កញ្ចប់ដោយរបៀបណា?

តាមធនាគារ ឬ QR។ បញ្ជាទិញកញ្ចប់ ផ្ទុកឡើងបង្កាន់ដៃទូទាត់ រួចយើងបញ្ចូលឥណទានបន្ទាប់ពីពិនិត្យរួច — ជាធម្មតាក្នុងថ្ងៃធ្វើការតែមួយ។

តើអតិថិជនខ្ញុំត្រូវការគណនីទេ?

ទេ។ អ្នកបង្កើត និងជាម្ចាស់កម្មវិធី ហើយឈ្មោះគាត់បង្ហាញនៅលើវាជាម្ចាស់ពិធី។ ភ្ញៀវគ្រាន់តែបើក Link ភ្ជាប់ — គ្មានកម្មវិធី គ្មានការចុះឈ្មោះ គ្មានអ្វីត្រូវដំឡើងទេ។

តើខ្ញុំត្រូវវាយបញ្ចូលឈ្មោះភ្ញៀវរបស់អតិថិជនទាំងអស់ដោយខ្លួនឯងទេ?

ទេ។ ផ្ញើ Link បញ្ជីភ្ញៀវទៅអតិថិជនរបស់អ្នក ហើយគេបំពេញដោយខ្លួនឯង ដោយមិនចាំបាច់មានគណនី ឬកម្មវិធីអ្វីទេ។ អ្នកសម្រេចថាតើ Link នោះឱ្យគេអានបញ្ជី និងចម្លង Link អញ្ជើញរបស់ភ្ញៀវម្នាក់ៗតែប៉ុណ្ណោះ ឬឱ្យបន្ថែម និងកែឈ្មោះបានផង ហើយអ្នកអាចបិទវាបន្ទាប់ពីពិធីរួចរាល់។

តើខ្ញុំក្លាយជាដៃគូដោយរបៀបណា?

ផ្ញើសំណើមួយមកយើង ដោយបញ្ជាក់ឈ្មោះហាង លេខទូរស័ព្ទដែលយើងអាចទូរស័ព្ទទៅបាន និងចំនួនកម្មវិធីប្រហាក់ប្រហែលក្នុងមួយខែ។ យើងអានរាល់សំណើដោយខ្លួនឯង ហើយជាធម្មតាឆ្លើយតបក្នុងរយៈពេលពីរថ្ងៃធ្វើការ។

តម្លៃដល់ទៅ $170

ធៀបពីរច្បាប់ដំបូងរបស់អ្នក យើងជូនឥតគិតថ្លៃ

ប្រាប់យើងអំពីហាងរបស់អ្នក។ បើសមស្រប យើងនឹងបើកគណនីជូន ហើយអ្នកអាចរៀបចំធៀបពិតពីរច្បាប់ជាមុនសិន មុននឹងបង់ប្រាក់ឲ្យយើង — បន្ទាប់មកបង់តែពាក់កណ្តាលតម្លៃ ដរាបណាអ្នកនៅលក់។

ស្នើសុំសិទ្ធិជាដៃគូ