ផ្ញើធៀបឌីជីថល និងគ្រប់គ្រង គ្រប់កម្មវិធី

ផ្ញើធៀបការឌីជីថល ឬធៀបខួបកំណើត ដែលមានឈ្មោះភ្ញៀវម្នាក់ៗ រួចគ្រប់គ្រងការឆ្លើយតប កន្លែងអង្គុយ ចំណងដៃ និងថវិកា នៅកន្លែងតែមួយ។

ស្វែងរកកម្មវិធី

ងាយស្រួល និងមានសុវត្ថិភាព

អ្នកបោកប្រាស់ online ក៏ប្រើប្រាស់ Free domain ដែរ ដូច្នេះធៀបរបស់អ្នកធ្វើឱ្យភ្ញៀវមានការព្រួយបារម្ភ នរណាក៏អាចឆ្លើយតប និងជូនពរបាន ហើយសូម្បីតែកូដ QR ចំណងដៃ ក៏អាចត្រូវគេប្តូរដោយអ្នកមិនដឹងខ្លួន។ ជាមួយ GoEvent ភ្ញៀវម្នាក់ៗទទួលបាន Link ខ្លីដែលមានសុវត្ថិភាព ពី goevent.online ជាឈ្មោះដែលគេស្គាល់ ហើយអ្វីៗទាំងអស់ស្ថិតក្នុងការគ្រប់គ្រងរបស់អ្នក។

  1. បញ្ហារបស់ Free domain

    Link មើលទៅដូចការបោកប្រាស់ Online គ្រាន់តែប្តូរ ១ អក្សរ ក៏បើកធៀបរបស់អ្នកដទៃបាន គ្មានឈ្មោះភ្ញៀវ នរណាក៏អាចឆ្លើយតប និងជូនពរបាន ហើយកូដ QR ចំណងដៃអាចត្រូវគេប្តូរ ដោយអ្នកមិនដឹងខ្លួន។

  2. ប្រៀបធៀប

    ចំណុចទាំងប្រាំពីរដែល Free domain មានបញ្ហា ចាប់ពីការជឿជាក់ និងរបៀបដែល GoEvent ដោះស្រាយចំណុចនីមួយៗ។

  3. Link ខ្លីដែលមានសុវត្ថិភាព សម្រាប់ភ្ញៀវម្នាក់ៗ

    Link ពី goevent.online ជាឈ្មោះដែលគេស្គាល់ ចុចតែម្តងដើម្បីឆ្លើយតប ដោយមិនចាំបាច់ចុះឈ្មោះ ឬបញ្ចូលឈ្មោះ ដឹងភ្លាមៗតាម Telegram ពេលភ្ញៀវឆ្លើយតប ក្រុមគ្រួសារអាចជួយអញ្ជើញតាម Link ផ្ទាល់ខ្លួន និងកូដ QR ចំណងដៃដែលអាចចាក់សោបាន។

  4. គ្រប់យ៉ាងបន្ទាប់ពីផ្ញើធៀប

    កត់ត្រាចំណងដៃ តាមដានថវិកា និងចំណាយផ្សេងៗ បន្ថែមសំណួរឆ្លើយតប RSVP រៀបចំកន្លែងអង្គុយសម្រាប់ភ្ញៀវ និងមើលរបាយការណ៍វិភាគ ទាំងអស់នៅកន្លែងតែមួយ។

តារាងប្រៀបធៀបរវាងធៀបឥតគិតថ្លៃ និង GoEvent
ចំណុចធៀបឥតគិតថ្លៃGoEvent
ភាពជឿជាក់មើលទៅដូច Link បោកប្រាស់ឈ្មោះដែលគេស្គាល់
Linkងាយទាយផ្ទាល់ខ្លួនសម្រាប់ភ្ញៀវម្នាក់ៗ
ឈ្មោះភ្ញៀវគ្មាន ឬនរណាក៏អាចប្តូរបានពីបញ្ជីភ្ញៀវរបស់អ្នក
ការឆ្លើយតបនរណាក៏ឆ្លើយតបបាន ឬត្រូវចុះឈ្មោះសិនចុចតែម្តង មិនចាំបាច់ចុះឈ្មោះ
សារជូនពរអាចត្រូវគេ spamតែភ្ញៀវរបស់អ្នកប៉ុណ្ណោះ
កូដ QR ចំណងដៃអាចត្រូវគេប្តូរ ដោយអ្នកមិនដឹងតែអ្នករៀបចំប៉ុណ្ណោះ និងអាចចាក់សោបាន
ការជូនដំណឹងគ្មានដឹងភ្លាមៗតាម Telegram

របៀបដំណើរការ

  1. បង្កើតកម្មវិធីរបស់អ្នក

    បញ្ចូលកាលបរិច្ឆេទ ទីកន្លែង ម្ចាស់កម្មវិធី និងកាលវិភាគ។

  2. ជ្រើសរើសម៉ូតធៀប

    ជ្រើសម៉ូតមួយ រួចធ្វើឱ្យវាក្លាយជារបស់អ្នក ជាមួយរូបថត និងតន្ត្រី។

    ពិធីមង្គលការ ខួបកំណើត និងច្រើនទៀត។ បើកម៉ូតណាមួយ ហើយអានធៀបទាំងមូលដែលវាបង្កើតបាន ជាភាសាអង់គ្លេស និងខ្មែរ។

    មើលម៉ូតទាំងអស់

    រៀបចំធៀបជូនអតិថិជនមែនទេ? ស្វែងយល់ពីកម្មវិធីដៃគូ

  3. ផ្ញើទៅភ្ញៀវរបស់អ្នក

    ផ្ញើ Link ទៅភ្ញៀវម្នាក់ៗ ហើយមើលចម្លើយរបស់ពួកគេចូលមក។

តម្លៃ

ការរៀបចំកម្មវិធីគឺឥតគិតថ្លៃ។ អ្នកបង់តែម្ដងគត់ ពេលបើកដំណើរការម៉ូតធៀប។

  • Wedding: Basic Plus, $85
  • Wedding: Standard, $150
  • Wedding: Premium, $200
  • Birthday: Basic Plus Birthday, $50
  • Birthday: Standard, $150
  • Funeral: Basic Plus Funeral, $50

សំណួរដែលគេសួរញឹកញាប់

តើធៀបឌីជីថលជាអ្វី?

ធៀបឌីជីថល (digital invitation) គឺជាធៀបអញ្ជើញដែលអ្នកផ្ញើជា Link តាម Telegram ឬ Messenger ជំនួសឱ្យធៀបក្រដាស។ ភ្ញៀវម្នាក់ៗទទួលបាន Link ដែលមានឈ្មោះរបស់ខ្លួន មើលព័ត៌មានកម្មវិធី និងផែនទី ហើយឆ្លើយតបថាមក ឬមិនមក ដោយមិនចាំបាច់ដំឡើងអ្វីទាំងអស់។ GoEvent មានធៀបការ ធៀបខួបកំណើត និងសេចក្ដីជូនដំណឹងបុណ្យសព ជាភាសាខ្មែរ និងអង់គ្លេស។

តើភ្ញៀវរបស់ខ្ញុំត្រូវមានគណនី ឬដំឡើងកម្មវិធីទេ?

ទេ។ ពួកគេបើក Link របស់ខ្លួនក្នុងកម្មវិធីរុករកដែលមានស្រាប់ ហើយឆ្លើយតបពីទីនោះ។

តើធៀបអាចមានទាំងភាសាខ្មែរ និងអង់គ្លេសបានទេ?

បាន។ អ្នកសរសេរទាំងពីរភាសា ហើយភ្ញៀវម្នាក់ៗអាចប្ដូរភាសាបាននៅលើធៀប។

តើត្រូវចំណាយប៉ុន្មាន?

ការរៀបចំកម្មវិធីគឺឥតគិតថ្លៃ។ អ្នកបង់តែម្ដងគត់ ពេលបើកដំណើរការម៉ូតធៀបរបស់អ្នក ហើយតម្លៃអាស្រ័យលើកញ្ចប់របស់ម៉ូតនោះ។ កញ្ចប់ទាំងអស់មាននៅខាងលើ។

តើខ្ញុំអាចកែធៀបបន្ទាប់ពីផ្ញើរួចបានទេ?

បាន។ ការកែប្រែរបស់អ្នកបង្ហាញនៅលើ Link របស់ភ្ញៀវគ្រប់គ្នាភ្លាមៗ ដូច្នេះមិនចាំបាច់ផ្ញើម្ដងទៀតទេ។

តើខ្ញុំអាចលក់សំបុត្រសម្រាប់កម្មវិធីសាធារណៈបានទេ?

បាន។ កម្មវិធីសាធារណៈអាចលក់សំបុត្រ ឬទទួលប្រាក់បរិច្ចាគ ពីទំព័រកម្មវិធីផ្ទាល់។

តើខ្ញុំអាចសុំជំនួយដោយរបៀបណា?

ផ្ញើសារមកយើងតាម Telegram នៅ t.me/goeventkh។

ការរៀបចំកម្មវិធីគឺឥតគិតថ្លៃ។ អ្នកបង់តែម្ដងគត់ ពេលបើកដំណើរការម៉ូតធៀប។